លោក Trump អះអាងថា កំពុងតែពិភាក្សាជាមួយនឹង អ៊ីរ៉ង់នៅពេលនេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ កំពុងដំណើរការនៅពេលនេះ ដោយបន្ថែមថា នេះគឺជាឱកាសចុងក្រោយ។
យើងកំពុងនិយាយ ហើយយើងកំពុងនិយាយតាមសំណើរបស់អ៊ីរ៉ង់ ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត គាំទ្រដោយ UAE និងគាំទ្រដោយកាតា ជាពិសេស ប៉ុន្តែអ្នកផ្សេងទៀតក៏ដូចគ្នាដែរ។នេះបើយោងតាមលោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯការិយាល័យ ប្រធានាធិបតី របស់សេតវិមាន បន្ទាប់ពីការចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិយោធាថ្មីមួយ។
លោក Trump បានបន្តថា៖ នេះជាឱកាសចុងក្រោយសម្រាប់ពួកគេដើម្បីចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។
លោកបាននិយាយទៀតថា៖ខ្ញុំគិតថា យើងនឹងអាចទទួលបានអ្វីមួយ ប៉ុន្តែខ្ញុំចង់ផ្តល់ឱ្យពួកគេ នូវរាល់ឱកាសចុងក្រោយមុនពេលដែលនឹងត្រូវកាត់ក្បាល ។
នៅពេលសួរអំពីវឌ្ឍនភាព លោក Trump បានប្រាប់អ្នកយកព័ត៌មានថា៖ អ្នកដឹងថ្ងៃនេះ ឬថ្ងៃស្អែក… ពួកគេនឹងទៅយ៉ាងលឿន តាមមធ្យោបាយមួយឬផ្សេងទៀត។
លោកបាននិយាយថា ភាគីទាំងពីរកំពុង និយាយអំពីការបើកច្រកសមុទ្រ Hormuz ឡើងវិញឱ្យវាបើកជាអក្សរនៅថ្ងៃស្អែក បើកចំហទាំងស្រុង ហើយនោះជាដំណាក់កាលទីមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី









