ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បញ្ជាឲ្យបញ្ឈប់ការ វាយប្រហារ អ៊ុយក្រែនភ្លាមៗ ក្រោយពេលដែលទីក្រុងគៀវ ប្រកាសសូមទោស

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បាននិយាយថា អ៊ីរ៉ង់ បានលុបចោលការ វាយប្រហារសង សឹកប្រឆាំងនឹងអ៊ុយក្រែន ជុំវិញការវាយប្រហារកាលពីខែមុន លើកប៉ាល់ដឹកទំនិញនៅសមុទ្រកាសព្យែន បន្ទាប់ពីទីក្រុងគៀវបានសុំទោស។

កាលពីថ្ងៃទី២៥ខែកក្កដា អ៊ុយក្រែនបានវាយប្រហារលើនាវាអ៊ីរ៉ង់ ដោយយន្តហោះគ្មានមនុស្ស បើកដោយបានសម្លាប់នាវិកម្នាក់ ហើយបានអះអាងថាខ្លួនកំពុងដឹកជញ្ជូន
សម្ភារៈយោធាទៅ កាន់ប្រទេសរុស្ស៊ី ។ អ៊ីរ៉ង់​បាន​និយាយ​ថា កប៉ាល់​នេះ​បាន​ដឹក​ទំនិញ​ជន​ស៊ីវិល ហើយ​បាន​បរិហារ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​សកម្មភាព​ឈ្លានពាន ។ រុស្ស៊ីកំណត់ អត្តសញ្ញាណកប៉ាល់នោះថាជាកប៉ាល់ ដឹកទំនិញស្ងួតដែលមានឈ្មោះថា Ana។

កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ឧត្តមសេនីយ៍ទោ Mohsen Rezaee បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហរ៉ង់បានជ្រើសរើសគោលដៅនៅក្នុងអ៊ុយក្រែន។
លោក Rezaee បាន​និយាយ​ថា​៖​យើង​បាន​កំណត់​ដើម្បី​វាយប្រហារ​ទីតាំង​ចំនួន​បី​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​លុប​ចោល​ការ​វាយ​ប្រហារ​បន្ទាប់​ពី​ការ​សុំទោស​របស់
​អ៊ុយក្រែន។

យោងតាមលោក Rezaee បាននិយាយថាទីក្រុងគៀវ បានអះអាងថា ខ្លួនបានវាយប្រហារកប៉ាល់ដោយចេតនា ហើយអ៊ីរ៉ង់បានសម្រេចចិត្តស៊ើបអង្កេតការទាមទារនេះ។
លោក​បាន​មាន​ប្រសាសន៍ដែរ​ថា ទោះ​ជា​វា​ជា​កំហុស​ក៏​ដោយ ក៏​នៅ​តែ​មាន​ផល​វិបាក​ដែរក្នុងការដោះស្រាយជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top