ព័ត៌មានអន្តរជាតិ

សមាជិកសភាឥណ្ឌា ទាមទារឲ្យមានការសូមទោស ពីសំណាក់លោក Mark Zuckerberg

បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាការសភាឥណ្ឌាបានទាមទារឱ្យមានការសុំទោសពីស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ជុំវិញការដកចេញកាលពីសប្តាហ៍មុន នៃវីដេអូរបស់នាយករដ្ឋមន្ត្រី Narendra Modi ថ្លែងទៅកាន់យុវជនរបស់ប្រទេស។

ការសម្រេចចិត្តដកចេញនេះ បានបង្កឱ្យមានប្រតិកម្មខឹងសម្បារ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស។

ប្រធានក្រុមប្រឹក្សា Nishikant Dubey មកពីគណបក្ស Bharatiya Janata របស់លោក Modi បាននិយាយថាលោក Zuckerberg គួរតែសុំទោស ចំពោះការលុបចោលវីដេអូ Facebook របស់ Modi ជាបណ្ដោះអាសន្ន ដោយនិយាយថា Meta គួរតែបាត់បង់ការការពារសុវត្ថិភាព ប្រសិនបើវាមិនធ្វើដូច្នេះ។

គណៈកម្មាធិការរបស់យើងបាននិយាយ២យ៉ាង ហើយបានបញ្ជាក់យ៉ាងច្បាស់ថាការសុំទោសគួរតែមកពីលោក Zuckerberg ។ ប្រសិនបើ Zuckerberg មិនផ្តល់
ឱ្យវាទេ នោះការការពារសុវត្ថិភាពក្រោមមាត្រាទី៧៩គួរតែត្រូវបានដកចេញនេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោកDubey បានប្រាប់អ្នកសារព័ត៌មានបន្ទាប់
ពីកិច្ចប្រជុំបានបញ្ចប់។

គួរឲ្យដឹងដែរថាមាត្រាទី៧៩ នៃច្បាប់បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាការពារអ្នកផ្តល់សេវាអ៊ីនធឺណិត វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងទីផ្សារអនឡាញពីការទទួលខុសត្រូវផ្លូវច្បាប់
សម្រាប់មាតិកាភាគីទីបី ផ្តល់ឱ្យពួកគេដើរតួជាអ្នកអព្យាក្រឹត និងអនុវត្តតាមការឧស្សាហ៍ព្យាយាមជាមូលដ្ឋាន។

ខណៈពេលដែលក្រុមសភាក្នុងប្រទេសឥណ្ឌា មិនអាចដាក់ទណ្ឌកម្មដោយផ្ទាល់ដល់នរណាម្នាក់ វាអាចដាក់អនុសាសន៍ដាក់ទណ្ឌកម្ម ទៅសភាពេញសម្រាប់ការបោះឆ្នោត
ចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top