ព័ត៌មានអន្តរជាតិ

នាវាផ្ទុកទំនិញមួយគ្រឿង របស់តួគីរងការវាយប្រហារ នៅតំបន់សមុទ្រខ្មៅ បណ្តាលឲ្យមានអ្នករបួស៤នាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកាលពីថ្ងៃចន្ទថា នាវាដឹកទំនិញទួរគីមួយគ្រឿង ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកចម្ងាយប្រហែល៣០ម៉ាយ ពីសមុទ្រខ្មៅនៃកំពង់ផែ Novorossiysk របស់រុស្ស៊ី ដោយបានរងរបួស សមាជិកនាវិក៤ក់ក្នុងនោះ៣នាក់ជាជនជាតិតួគី។

នាវាដែលមានទង់ជាតិកាមេរូនឈ្មោះ Nadezhda ដែលត្រូវបានគេរាយការណ៍ថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kalyoncu Shipping ដែលមានមូលដ្ឋាននៅ Samsun បានកំពុងដឹកផ្លែឈើ និងបន្លែស្រស់ពីទីក្រុង Samsun ទៅកាន់ Novorossiysk ប្រទេសរុស្សី នៅ ពេលដែលវារងការវាយប្រហារ នៅម៉ោងប្រហែល ៤និង៣០នាទីរសៀល ម៉ោងនៅតួគី ។

ប្រភពដដែលបានរាយការណ៍ថា កាពីទែនរបស់កប៉ាល់ លោក Yalcin Sahin បានចោទប្រកាន់ថា អ៊ុយក្រែនបានធ្វើការវាយប្រហារនេះ ហើយបាននិយាយថា យន្តហោះគ្មានមនុស្សបើក ៦ ឬ ៧ គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ វាយប្រហារនេះ។

យ៉ាងណាក្តីគេ បាន​កត់​សម្គាល់​ថា មនុស្សគ្រប់​គ្នា ​នៅ​លើ​យន្តហោះ​នៅ​មាន​ជីវិតជាធម្មតានិងមានអ្នករង របួសចំនួន៤នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top