Feature

អ្នកប្រើប្រាស់ iPhone នៅតែអាចទាញ Telegram ពី App Store មកប្រើប្រាស់ធម្មតា

ភ្នំពេញ ៖ ក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ iPhone នៅតែអាចទាញយកកម្មវិធី Telegram ពី App Store មកប្រើប្រាស់ជាធម្មតា។

ការលើកឡើងបែបនេះ បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមអំពីការលុបចេញនូវកម្មវិធី Telegram ចេញពីកម្មវិធីទូរស័ព្ទ App Store របស់ក្រុមហ៊ុន Apple នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ៕

To Top