ប្រេស៊ីល បន្ទាបទំនាក់ទំនង ជាមួយអាហ្សង់ទីន មកត្រឹមភារធារី
រីយ៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានឧ្យដឹងថា ប្រេស៊ីលបានបន្ទាបទំនាក់ទំនងទ្វេភាគី ជាមួយអាហ្សង់ទីន មកត្រឹមកម្រិតភារធារី ដោយដកស្រង់ប្រភពពីក្រសួងការបរទេស។
ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងអាជ្ញាធរប្រេស៊ីលផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា









