ក្រសួងសេដ្ឋកិច្ច ប្រកាសគោលការណ៍ លើកលែងនិងអនុគ្រោះពន្ធ លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិ កាន់កាប់អចលនទ្រព្យ
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ សីហា បានប្រកាស ជូនដំណឹងពីគោលការណ៍ លើកលែងនិងអនុគ្រោះពន្ធ លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។
ការប្រកាសលើកលែងនេះ គឺអនុលោមតាមអនុសាសន៍ របស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឯកភាពគាំទ្រចំពោះវិធានការលើកលែង និងអនុគ្រោះផ្នែកពន្ធដារ៕











