៧ខែ កម្ពុជាទទួលបានចំណូលជាង ២០លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ
សៀមរាប ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានចំណូល ជាង ២០លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមនីយដ្ឋានអង្គរ ដោយទទួលបានភ្ញៀវទេសចរចំនួន ៤២៨ ២២៣នាក់។
យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ចំណូលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩% ៕









