សម្តេចធិបតី អញ្ជើញប្រគល់ សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។
របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រមានចំនួន ៤ ០០១នាក់ នារី ២ ១០៣នាក់ ។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៣ ២៧៨នាក់ (នារី ១.៨១៣នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៧២៣នាក់ (នារី ២៩០នាក់) ។









