លោកបណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានអញ្ជើញ ចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម”គ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ប្រព្រឹតិ្តទៅសណ្ឋាគារសុខាភ្នំពេញ រេស៊ីដង់។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវរបាយការណ៍ក្រុមការងារវិស័យឯកជន ពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ផ្នែកឯកជន។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រមាណ ២៥៦ រូប៕

















