រុស្ស៊ីលើកឡើងថា ការបង្កើនកម្លាំងយោធាឡើងវិញ របស់ជប៉ុននឹងធ្វើឱ្យប៉ះ ពាល់សន្តិសុខ ក្នុងតំបន់ និងពិភពលោក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរៀបចំកម្លាំងយោធាឡើងវិញ ដ៏លឿនរបស់ប្រទេសជប៉ុន កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ក្នុងតំបន់ និងពិភពលោក។
ប្រទេសជប៉ុនបានបន្តដើរ ចេញឆ្ងាយពីគោលការណ៍សន្តិភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយកំពុងព្យាយាមបោះបង់ ចោលការប្តេជ្ញាចិត្ត ដូចជាគោលការ មិនមាននុយក្លេអ៊ែររបស់ខ្លួន។
រុស្សី បាននិយាយទៀតដែរ នៅក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា រុស្ស៊ីសង្ឃឹមថា រដ្ឋាភិបាល ជប៉ុននឹងយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់ ចងចាំមេរៀនប្រវត្តិសាស្ត្រ ហើយត្រូវចាំថា ការប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព គឺជាមធ្យោបាយត្រឹមត្រូវ
តែមួយគត់៕
ប្រែសម្រួល៖ស៊ុនលី









