Feature

រដ្ឋមន្រ្តីអប់រំ ៖ អ្នកល្មើស បទបញ្ជាប្រឡងបាក់ឌុប នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ មុនថ្ងៃប្រឡង សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ថា អ្នកប្រព្រឹត្តអំពើល្មើសច្បាប់បទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រឡងបាក់ឌុប នឹងអនុវត្តទោសយ៉ាងម៉ឹងម៉ាត់ជាទីបំផុត រហូតបណ្តេញចេញពីក្របខណ្ឌ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ដំណើរការប្រឡងបាក់ឌុប នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ហើយដើម្បីឱ្យដំណើរប្រព្រឹត្តទៅ ដោយរលូន ដែលទទួលយកបានពី សាធារណជន គឺក្រសួងបានសហការជាមួយដៃគូ ពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យដំណើរការប្រឡង រលូនតាមការគ្រោងទុក ជាពិសេស គឺការទប់ស្កាត់ការផ្សព្វផ្សាយ តាមបណ្តាញសង្គម លើប្រធានវិញ្ញាសារនានា។

លោកបន្តថា ក្រសួងបានសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការបង្ហោះ ឯកសារពាក់ព័ន្ធការប្រឡងនានា ដើម្បីកុំឱ្យមានភាព រញ៉េរញ៉ៃ ប៉ះពាល់ដល់ដំណើរការប្រឡង ។ ដូច្នេះបើសិនមានការបង្ហោះអ្វី នឹងធ្វើឱ្យបាត់បង់ ជំនឿទុកចិត្តដល់បេក្ខជនប្រឡង ខណៈអ្នកបង្ហោះធ្វើឡើង មានបំណងបំផុសចលនា ដើម្បីប៉ះពាល់ដល់សណ្ឋាប់ធ្នាប់ ក្នុងដំណើរការប្រឡង ។
រដ្ឋមន្រ្តីបញ្ជាក់ថា “ចឹងហើយបានជាយើងទប់ស្កាត់រឿង បែកធ្លាយវិញ្ញាសារនេះ គឺតាមរយៈមិនអនុញ្ញាតឱ្យបង្ហោះ មុន និងពេលកំពុងដំណើរការប្រឡងរហូតដល់ពេលបញ្ចប់ ។ អ្នករំលោភលើច្បាប់នេះ នឹងទទួលទោសទណ្ឌអាចថា យ៉ាងតឹងរឹងបំផុត” ។

រដ្ឋមន្រ្តីបន្ថែមថា ការដាក់ទោសទណ្ឌ ក្នុងកម្រិតធ្ងន់ធ្ងរបំផុតនេះ ធ្វើឡើងតាមរយៈបញ្ឈប់ការងារ ឬបណ្តេញចេញពី ក្របខណ្ឌ និងអនុវត្តតាមទោសតាមផ្នែករដ្ឋបាល បើសិនជាអ្នកល្មើសច្បាប់ ប្រឡងជាបុគ្គលិកអប់រំ ៕

To Top