Feature

ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារក្នុងឆមាសទី១ និងផែនការការងារ ឆមាសទី២ ឆ្នាំ២០២៦

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំARDB ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំ រំកិលរបស់ធនាគារ។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។

         ​
នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំ ដល់សហការីក្រោមឱវាទ ក្នុងការលើក​កម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យឡើងវិញ នូវរបៀប នៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្ម​និងផលិតផល​របស់ធនាគារ បាន​កាន់តែល្អប្រសើរដល់អតិថិជន ។ 

សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

To Top