ព័ត៌មានអន្តរជាតិ

ណាតូ កំពុងខ្វែងគំនិតគ្នា បន្ទាប់ពីប្រធានាធិបតីបារាំង លើកឡើងថា សម្ព័ន្ធមិត្តក្នុងអង្គការនេះ ងាប់ខួរក្បាល

ប៉ារីស៖ ដៃគូនៅក្នុងអង្គការណាតូ បានជជែកវែកញែកគ្នា កាលពីថ្ងៃព្រហស្បតិ៍ អំពីតម្លៃសម្ព័ន្ធមិត្ត បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា អង្គការនេះកំពុងស្លាប់ខួរក្បាល ដែលជំរុញឱ្យមានការការពារយ៉ាងខ្លាំង នៅក្នុងប្លុក ពីអាល្លឺម៉ង់ និងអាមេរិក ខណៈកំពុងទទួលការកោតសរសើរ ពីប្រទេសដែលមិនមែន ជាសមាជិកគឺប្រទេសរុស្ស៊ី។

លោក ម៉ាក្រុង បានប្រាប់ទស្សនាវដ្តី The Economist នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលកិច្ចប្រជុំកំពូលណាតូ នៅខែក្រោយថា អ្វីដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ គឺការស្លាប់ខួរក្បាលរបស់ណាតូ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទោះយ៉ាងណាក៏ដោយ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានការពារសម្ព័ន្ធភាពយោធា ដែលមានអាយុ ៧០ ឆ្នាំនេះ ថាជាអ្វីដែលមិនអាចខ្វះបាន និងបាននិយាយថា ការវិនិច្ឆ័យរបស់ ម៉ាក្រុង គឺមិនចាំបាច់ទេ។

ថ្លែងទៅកាន់​ ក្រុមអ្នកសារព័ត៌មាន ដោយខាងលោកស្រី Merkel ប្រមុខណាតូលោក ens Stoltenberg បានព្រមានថា សម្ព័ន្ធភាពអាត្លង់ទិច ដែលចុះខ្សោយ អាចធ្វើឱ្យអឺរ៉ុបបែកបាក់គ្នា ខណៈដែលរដ្ឋមន្រ្តីការបរទេសអាមេរិក ក៏នៅក្នុងប្រទេសអាល្លឺម៉ង់ បានទទូចថា ណាតូមានសារសំខាន់ និងសំខាន់ណាស់។

នៅក្នុងបទសម្ភាសន៍នោះ លោក Macron បានថ្កោលទោស ការខ្វះការសម្របសម្រួល រវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក និងបានទួញសោក ចំពោះសកម្មភាពឯកតោភាគី នៅប្រទេសស៊ីរី ដោយប្រទេសតួកគី ដែលជាសមាជិកសំខាន់ នៃសម្ព័ន្ធយោធា ដែលមានអាយុ ៧០ ឆ្នាំមកហើយនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top