Feature

ARDB រៀបចំកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងផែនការការងារ ឆមាសទី២ ឆ្នាំ២០២៦

ភ្នំពេញ ៖ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ច ប្រជុំ ថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា អគ្គនាយកARDB លោកអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
               
នាឱកាសនោះ លោកបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើក កម្ពស់ប្រសិទ្ធភាពការងារតាមរយៈការពិនិត្យឡើងវិញនូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្ម និងផលិតផល របស់ធនាគារបាន កាន់តែល្អប្រសើរដល់អតិថិជន។ 

សូមបញ្ជាក់ថាកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

To Top