ព័ត៌មានអន្តរជាតិ

របាយការណ៍ នៃការលក់អាវុធ របស់អាល្លឺម៉ង់ ហក់ឡើងខ្លាំងក្នុងឆ្នាំនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ Rheinmetall បានរាយការណ៍ពីការកើនឡើង ជិត៧០ភាគរយ នៅក្នុងប្រាក់ចំណូលត្រីមាសទីពីរ និងច្រើនជាងទ្វេដង នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ខណៈដែលការកើនឡើងនៃការចំណាយយោធារបស់អឺរ៉ុបបន្តជំរុញ តម្រូវការអាវុធនៅទូទាំងតំបន់។

ក្រុមហ៊ុនផលិតសព្វាវុធនៅអឺរ៉ុប បានរីកចម្រើនពេញមួយជម្លោះ ខណៈពេលដែលអ្នកគាំទ្រ របស់ទីក្រុងគៀវ បានផ្គត់ផ្គង់ដល់យោធារបស់ខ្លួនជាមួយ នឹងសព្វាវុធ ខណៈដែលពង្រីកឧស្សាហកម្មការពារជាតិ របស់ពួកគេ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Rheinmetall ដែលជាអ្នកម៉ៅការផ្នែកការពារ ដ៏ធំបំផុតរបស់អឺរ៉ុប បានកើនឡើង ច្រើនជាងដប់ដង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុននេះផលិតឧបករណ៍យោធាជាច្រើនប្រភេទដែលត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន រួមមានរថក្រោះ រថពាសដែក កាំភ្លើងធំ និងគ្រាប់រំសេវ។

គួរឲ្យដឹងដែរថាដូចសមាជិកអង្គការ ណាតូអឺរ៉ុបដទៃទៀតដែរ អាល្លឺម៉ង់បានលើកឡើងពីការគំរាមកំហែង នៃការឈ្លានពានរបស់រុស្ស៊ីថា ជាហេតុផលសំខាន់ សម្រាប់ការកសាងយោធារបស់ខ្លួន ការវាយតម្លៃទីក្រុងមូស្គូបានច្រានចោលថាជា សមហេតុសមផល និងការភ័យខ្លាចគ្មានមូលដ្ឋាន៕

ប្រែសម្រួល៖ស៊ុនលី

To Top