អេស្បាញសម្រេច រឹតបន្តឹងច្រកចេញចូលព្រំដែន ជាមួយនឹងអ៊ីតាលី បន្ទាប់ពីចំណាត់ការ របស់ទីក្រុងរ៉ូម
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអេស្បាញ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងស្តារការត្រួតពិនិត្យព្រំដែនផ្ទៃក្នុង ជាបណ្ដោះអាសន្ន សម្រាប់អ្នកធ្វើដំណើរ ដែលមកដល់ពីប្រទេសអ៊ីតាលី ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ទីក្រុងរ៉ូមក្នុងការ ដកការគ្រប់គ្រងព្រំដែន លើអ្នកដំណើរដែលមកដល់ពី ប្រទេសអេស្ប៉ាញ ចំពេលមានវិបត្តិការធ្វើចំណាកស្រុកនាពេលថ្មីៗ នេះនៅក្នុងតំបន់ Ceuta អាហ្វ្រិកខាងជើងរបស់អេស្ប៉ាញ។
ការត្រួតពិនិត្យបណ្តោះអាសន្ន នៅកំពង់ផែ និងអាកាសយានដ្ឋាននឹងចូលជាធរមាននៅដើមថ្ងៃសៅរ៍ ហើយបន្តចូលជាធរមានរហូត ដល់ថ្ងៃទី៧ ខែកញ្ញា លុះត្រាតែមានកាលៈទេសៈប្រែប្រួល
នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយរដ្ឋាភិបាលអេស្ប៉ាញ។ វិធានការនេះនឹងរួមបញ្ចូលទាំងការពិនិត្យអត្តសញ្ញាណចៃដន្យ និងឯកសារផងដែរ។
រដ្ឋាភិបាលអេស្បាញបាននិយាយថា ប្រទេសអ៊ីតាលីបានណែនាំឡើងវិញជាឯកតោភាគី នូវការត្រួតពិនិត្យព្រំដែនលើអ្នកដំណើរ ដែលមកដល់ប្រទេស អេស្ប៉ាញកាលពីថ្ងៃទី១ខែសីហា ដោយគ្មានការជូនដំណឹងជាមុន ដោយពណ៌នា អំពីវិធានការនេះថា មិនសមហេតុផល ការរើសអើង និងផ្ទុយទៅនឹងផលប្រយោជន៍របស់សហភាពអឺរ៉ុប។
យ៉ាងណាក្តីអេស្ប៉ាញបានអំពាវនាវ ឲ្យអ៊ីតាលីដកវិធានការនេះ ជាបន្ទាន់រួចមកហើយ។
នៅព្រឹកថ្ងៃសុក្រ រដ្ឋាភិបាលអ៊ីតាលីបាននិយាយថា ខ្លួននឹងរក្សាការត្រួតពិនិត្យបណ្តោះអាសន្នលើជនជាតិ ទីបី ដែលមកដល់ពីប្រទេសអេស្ប៉ាញរហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ និងការគ្រប់គ្រងព្រំដែន៕
ប្រែសម្រួល៖ស៊ុនលី









