Feature

លោក គង់ គឹមនី អភិបាល ខេត្តមណ្ឌលគិរី អញ្ជើញទទួលហឹប វិញ្ញាសាប្រឡងបាក់ឌុប ប្រកបដោយសុវត្ថិភាព

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹបវិញ្ញាសា សម្រាប់ដំណើរការ សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្ងៃទី១០ ខែសីហា) ត្រូវបានដឹកជញ្ជូនមកដល់ និងរក្សាទុកនៅរដ្ឋបាលខេត្តមណ្ឌលគិរី ប្រកបដោយសុវត្ថិភាព។
ពិធីទទួលនេះ ធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព និងភាពតឹងរ៉ឹងបំផុតសម្រាប់សម័យប្រឡងខាងមុខ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top