នាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) ចេញហ្វឹកហ្វឺន នៅក្នុងដែនសមុទ្រកម្ពុជា
ព្រះសីហនុ៖ នាវាFRIGATE លេខ៦២២ (កោះកុងសែនជ័យ) របស់កងទ័ពជើងទឹក បានចេញធ្វើការហ្វឹកហ្វឺន នៅក្នុងដែនសមុទ្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។












