ព័ត៌មានជាតិ

បទវិភាគ ៖ ប្រទេសចិន​ធ្វើ​ការ​តបតវិញយ៉ាង​ខ្លាំងក្លា​ ដើម្បីគាំពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់ ​របស់​សហគ្រាសចិន​ និង​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​យ៉ាង​ម៉ឺងម៉ាត់​

ថ្ងៃទី ៥ ខែ​សីហា ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម​ចិន ​ជាដើ​ម​បាន​ប្រកាសថា នឹងធ្វើ​ការ​តបតវិញ​ចំពោះ​វិធានការ​អវិជ្ជមាន​មួយ​ចំនួន​របស់​គណកម្មាការ​ទូរគមនាគមសហរដ្ឋអាមេរិក និង​ក្រសួងសន្តិសុខ សហរដ្ឋអាមេរិកដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ ។ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា ទង្វើ​របស់​ភាគីអាមេរិក​រំលោភបំពានយ៉ាង​ធ្ងន់​ធ្ងរ​ដល់​គំនិត​ឯកភាព​រួម​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​បានបំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ភាគីចិន​ផង ដូច្នេះ ប្រទេសចិន​មាន​តែចាត់​វិធានការតបតវិញ​ដ៏ចាំបាច់​ ។ ព្រម​ពេល​ជា​មួយគ្នា​នេះ ប្រទេស​ចិន​តម្រូវ​ឱ្យ​ភាគីអាមេរិក​លុប​ចោល​វិធានការ​ពាក់ព័ន្ធ​ជាបន្ទាន់​ បញ្ឈប់​ធ្វើ​ទង្វើ​ខុស​ឆ្គង ហើយ​វិលត្រឡប់ទៅរកផ្លូវត្រឹម​ត្រូវ​វិញ ពោល​គឺ​ ដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា ​និង​កិច្ចសហប្រតិបតិ្តការ​ដ៏​មេត្រីភាព ។

ប្រឈម​នឹង​ការគាបសង្កត់​ និង​អនុត្តរភាព​ឯកតោភាគី​ដោយ​គ្មាហេតុផល​របស់​អាមេរិក​ម្តងហើយ​ម្តង​ទៀត ប្រទេ​សចិន​មាន​តែធ្វើ​ការ​តបតវិញ​ដ៏​ចាំបាច់​ដោយ​ខាន​មិន​បាន​ ។ បើមើលពីវិធានការ​តបតវិញយ៉ាង​លម្អិត បាន​បង្ហាញពីភាពខ្លាំង​ក្លានិង​ចំគោលដៅ ។ ឧទាហរណ៍ អង្គភាព​អាមេរិក​ចំនួន​៦ ដូច​ជា​ក្រុម​ហ៊ុនវិទ្យាសាស្ត្រឌីអិនអេជាដើម​ បាន​ជួយ​និង​គាំទ្រ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយ​ខុស​ច្បាប់​ពាក់ព័ន្ធ​ដល់​តំបន់​ស៊ីនជាំង និង​មាន​ទង្វើ​ដ៏​អាក្រក់​ ដូច្នេះ​ប្រទេស​ចិន​បាន​ចាត់វិធានការតបតវិញ​ចំពោះ​អង្គភាពទាំង​នេះ ដែល​បាន​បង្ហាញពី​បេ្តជ្ញាចិត្តរបស់​ចិន​ដើម្បី​គាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់​ខ្លួន​ ។

បើ​ចង់​រក្សា​ទំនាក់ទំនងស្ថិរភាព ជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា នោះ​ត្រូវមើលការប្រកួតប្រជែង តាមក្រសែភ្នែកត្រឹមត្រូវ ។ ក្នុងនាមជាប្រទេសធំទាំង​ពីរ ការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិកគឺជៀសមិនរួច។ ប៉ុន្តែ​រឿងសំខាន់គឺមិនត្រូវប្រើ​ប្រាស់​ការប្រកួតប្រជែងសន្មតនិយមន័យ នៃទំនាក់ទំនងរវាងចិននិង​អាមេរិកទាំងស្រុង​ទេ ។ ការប្រកួតប្រជែងរវាងប្រទេសចិន និងអាមេរិកគួរតែជាការប្រកួតប្រជែងដោយយុត្តិធម៌ និង​ផ្អែកលើច្បាប់ តែមិន​មែន​ជា​ការ​គាបសង្កត់​ដោយ​គ្មានហេតុផល​ទៅលើ​សហគ្រាស ​និង​ឧស្សាហកម្មរបស់​គូភាគី​ទេ ។
សូម​យកបញ្ញាសិប្បនិម្មិតជាឧទាហរណ៍ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​ការ​បើក​ចំហ​ ដើម្បី​នាំ​មក​នូវ​ឱកាសថ្មីដល់កិច្ចសហប្រតិបត្តិការដ៏បើកចំហនៅលើ​ពិភពលោក។ ប៉ុន្តែ ប្រជាជន​អាមេរិក​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ហើយបានប្រកាសថា នឹង​ធ្វើ​ការស៊ើបអង្កេត និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត​របស់ប្រទេសចិន។ ទង្វើ​គាំ​ពារ​និយម​បែប​នេះ​ រង​ការ​ប្រឆាំង​ពី​សហគ្រាសអាមេរិក​ជាច្រើន​ ។ នា​ពេល​ថ្មីៗនេះ សហគ្រាស​ថ្មី​របស់​អាមេរិក​ ចំនួន​ជិត​២រយ​ បាន​ដាស់តឿន​ឱ្យរដ្ឋាភិបាលអាមេរិក កុំ​កាត់ផ្តាច់ការចូលប្រើប្រាស់គំរូ ប្រភពបើកចំហរបស់ចិន ដោយបាន​សម្គាល់ឃើញថា ទង្វើ​នេះ​នឹង​កាត់​បន្ថយ​កម្លាំង​ប្រកួតប្រជែងរបស់សហគ្រាស​អាមេរិក ។

ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិង​អាមេរិក គឺផ្តល់ផលប្រយោជន៍ដល់គ្នា​ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រឈមមុខនឹងការ​ខ្វែង​គំនិត​ និង​ជន្លោះ​ ការពិគ្រោះពិភាក្សា​ដោយស្មើភាព គឺជាជម្រើសត្រឹមត្រូវតែមួយគត់ ។ ចិននិងអាមេរិកអាច និងគួរតែក្លាយជាដៃគូនិងមិត្តភក្តិ។
ទិន្នន័យមានភាពជឿជាក់បំផុត ៖ បច្ចុប្បន្ននេះ នៅ​អាមេរិក​ មានសហគ្រាសទុន​ចិន​ចំនួន​ជាង ៧០០០ ហើយ​មាន​សហគ្រាសអាមេរិក​ចំនួន​ប្រមាណ ៨ម៉ឺន​ បាន​បណ្តាក់ទុន​នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនអាមេរិកបានរក្សាលំដាប់​ថ្នាក់​ទីមួយ ​នៃ​ទំហំ​តាំង​ពិព័រណ៍ធំជាងគេនៅពិព័រណ៍នាំចូលចិន​អន្តរជាតិក្នុង​រយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា ហើយក៏បានជាប់ចំណាត់ថ្នាក់លេខមួយ ជាប់​រហូត ​ក្នុងចំណោមក្រុមហ៊ុនបរទេសដែល​ចូល​រួម​ពិព័រណ៍ខ្សែសង្វាក់ ផ្គត់ផ្គង់ចិនអន្តរជាតិ ។

ប្រទេសទាំងពីរចិន​និង​អាមេរិក​មានកិច្ចសហការល្អ នោះនឹងមានអំណោយផល ដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង នេះជា​ហេតុផល​ដែល ​ត្រូវ​បាន​បញ្ជាក់​សាចុះសាឡើង​ក្នុង​ការ​ពិត​ជាក់ស្តែង ។ ការ​រក្សា​ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រ រវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ជា​តម្រូវ​ការ​របស់​ចិននិង​អាមេរិក​ផង ហើយ​ក៏ជា​ក្តី​បំណង​របស់​ពិភពលោកផងដែរ ។ រំពឹង​ទុក​អាមេរិក​នឹង​ដើរស្របតាមទិសដៅជាមួយភាគីចិន​ ក្នុងន័យ​រួម​គ្នា​អនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិន​និង​អាមេរិក​ ដើម្បី​បំពេញបន្ថែម​ស្ថិរភាព ​និង​ភាពប្រាកដ​ប្រជា​ដល់​ពិភពលោក ៕

To Top