បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នៅខេត្តកំពង់ស្ពឺ សរុប៦០៨៨នាក់ ចែកចេញជា១៣មណ្ឌល
កំពង់ស្ពឺ: នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ស្ពឺ មានបេក្ខជនបេក្ខនារី សរុបចំនួន៦០៨៨នាក់ ចែកចេញចំនួន១៣មណ្ឌល ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។

លោកថន ថារិន ប្រធានមន្ទីរអបរំយុវជននិងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាសម័យប្រឡងទុតិយភូមិឆ្នាំសិក្សា២០២៥ ២០២៦ឆ្នាំនេះ មានបេក្ខជនបេក្ខនារីចូលរួមប្រឡង សរុបចំនួន៦០៨៨នាក់ ក្នុងនោះបេក្ខនារីសរុបចំនួន៣៤៦៨នាក់ ។

លោកបានបន្តទៀតថា មណ្ឌលប្រឡងមានចំនួន១៣មណ្ឌលមានបន្ទុបចំនួន២៤៥បន្ទុប វិទ្យាសាស្ត្រចំនួន២មណ្ឌល វិទ្យាសាស្ត្រសង្គមចំនួន១១មណ្ឌល។
ហើយសម័យប្រឡងឆ្នាំ២០២៦នេះ មានការចូលរួមពីកងកម្លាំងទាំងពីប្រភេទ ដើម្បីថែរក្សារសន្តាប់ធ្នាប់និងសម្រួលចរាចរណ៍ជូនបេក្ខជនប្រឡង ៕

ដោយ:សុខសុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល









