បរិយាកាសដំណើរការ ប្រឡងនាព្រឹកថ្ងៃទី១ មិនមានហេតុការណ៍ ខុសប្រក្រតីកើតឡើង
ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា បរិយាកាសទូទៅក្រោយពេលបញ្ចប់ដំណើរសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុស ប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។

បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខ ស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕














