រសៀលថ្ងៃទី១ ! មានបេក្ខជន មានបញ្ហាសុខភាព ក្នុងអំឡុងដំណើរសំណេរ នៃការប្រឡងបាក់ឌុប
ភ្នំពេញ ៖ នារសៀលថ្ងៃទី១នេះ មានបេក្ខជន មកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាព នៅក្នុងដំណើរ សំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕











