បេក្ខជនប្រឡងបាក់ឌុប មកពីវិទ្យាល័យក្រាំងយ៉ូវ ជួបគ្រោះថ្នាក់ចរាចរណ៍ តែតស៊ូមកប្រឡង
ភ្នំពេញ ៖ បេក្ខជនប្រឡងបាក់ឌុបឈ្មោះ ឡន រំដួល បន្ទប់លេខ៣៤ លេខតុ៨៣២ មកពីវិទ្យាល័យក្រាំងយ៉ូវ ហើយប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុន សែន ស្អាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែក្រុមគ្រូពេទ្យប្រចាំមណ្ឌលបានយកចិត្តទុកដាក់ និងលាងរបួស ដាក់សេរ៉ូម រួចអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង ដោយប្ដូរតុមកជិតបង្អួច និងរក្សាលេខតុដដែល៕









