វត្តមាននៃបេក្ខជន ជាព្រះសង្ឃ ចូលរួមប្រឡងបាក់ឌុប

ភ្នំពេញ ៖ បេក្ខជនជាព្រះសង្ឃ នៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមការសម្របសម្រួល ពីមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។

ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការ យ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា៕



















