ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ ប្រទេសវៀតណាម កាត់បន្ថយនាយកដ្ឋាន និងបញ្ចូលគ្នា មកត្រឹមចំនួន ១៤

បរទេស៖ ក្រុមប្រឹក្សាប្រជាជន ទីក្រុងហាណូយ បានឯកភាពក្នុងការបញ្ចូលគ្នា នូវនាយកដ្ឋានផែនការ និងស្ថាបត្យកម្មជាមួយ នាយកដ្ឋានសំណង់, នាយកដ្ឋានទេសចរណ៍ជា មួយនាយកដ្ឋានវប្បធម៌ និងកីឡា និងបង្កើតនាយកដ្ឋានកិច្ចការបរទេស ដោយកាត់បន្ថយចំនួន នាយកដ្ឋានមកត្រឹម ១៤។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា នៅព្រឹកថ្ងៃទី ១០ ខែសីហា ដោយមានអ្នកចូលរួម ១០០% យល់ព្រម ក្រុមប្រឹក្សាប្រជាជន ទីក្រុងហាណូយបានអនុម័ត សេចក្តីសម្រេចមួយស្តីពីការបង្កើត និង រៀបចំឡើងវិញនូវស្ថាប័នឯកទេស ជាច្រើនក្រោមគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយ។

ជាពិសេស ទីក្រុងបានបញ្ចូលគ្នានូវនាយកដ្ឋានផែនការ និងស្ថាបត្យកម្មទៅជានាយកដ្ឋានសំណង់។ នាយកដ្ឋានថ្មីនេះនឹងអនុវត្តមុខងារគ្រប់គ្រង រដ្ឋក្នុងការរៀបចំផែនការ និងស្ថាបត្យកម្មសំណង់ សកម្មភាពវិនិយោគសំណង់ ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង និងជនបទ និងប្រព័ន្ធបង្ហូរទឹក និងការព្យាបាលទឹកសំណល់។

ទីក្រុងក៏បានបង្កើតនាយកដ្ឋានវប្បធម៌ កីឡា និងទេសចរណ៍ដោយការរួមបញ្ចូលគ្នា នូវនាយកដ្ឋានទេសចរណ៍ ជាមួយនាយកដ្ឋានវប្បធម៌ និងកីឡា។ នាយកដ្ឋានថ្មីអនុវត្តមុខងារគ្រប់គ្រងរដ្ឋក្នុងវិស័យវប្បធម៌ គ្រួសារ អប់រំកាយ និងកីឡា ទេសចរណ៍ សារព័ត៌មាន ការបោះពុម្ពផ្សាយ ការបោះពុម្ព និងចែកចាយ វិទ្យុ និងទូរទស្សន៍ ព័ត៌មានអេឡិចត្រូនិក។ ទីភ្នាក់ងារព័ត៌មាន; ព័ត៌មានមូលដ្ឋាន និងព័ត៌មានខាងក្រៅ។

ប្រែសម្រួលៈ ណៃ តុលា

To Top