ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បើករំខានយន្តហោះស៊ីវិល ក្បែរទីតាំងវាយកូនហ្គោហ្ល របស់លោកប្រធានាធិបតី Donald Trump

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ​យោធា​អាមេរិក ​បាន​ស្ទាក់​យន្តហោះ​ស៊ីវិល​ពីរ​គ្រឿង ​ដែល​កំពុង​ហោះហើរ​ក្នុង​ដែន
អាកាស​​ក្បែរ​ក្លឹប​វាយកូនហ្គោល ​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ទីក្រុង Bedminster រដ្ឋ New Jersey
កាលពី​ថ្ងៃអាទិត្យ ។

យន្តហោះចម្បាំងF-16 បានហោះស្ទាក់និងរំខានយន្តហោះអាកាសចរណ៍ទូទៅ ជាច្រើននៅថ្ងៃកន្លងមកនេះ ដែលវាបានហោះបំពានលើការ
រឹតបន្តឹងការហោះហើរបណ្តោះអាសន្នលើ Bedminster, NJ ។ យន្តហោះទាំងអស់ ត្រូវបានអមដំណើរចេញពីតំបន់ដោយសុវត្ថិភាពដោយ
យន្តហោះ NORAD ដែលកំពុងតែហោះយាមល្បាតពីលើទីតាំងនេះ ។

លោកTrump ដែលត្រូវបានគេជឿជាក់ថា កំពុងមានវត្តមាននៅឯក្លឹបកីឡាវាយកូនហ្គោលជាតិ Trump របស់គាត់នៅចុងសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះស៊ីវិលពីរគ្រឿងត្រូវបានស្ទាក់ចាប់ដោយយន្តហោះយោធា។

វីដេអូមួយដែលថតបានពេលដែលយន្តហោះចម្បាំង F-16 កំពុងដេញតាមយន្តហោះដែលមានចលនាយឺតត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X៕

ប្រែសម្រួល៖ស៊ុនលី

To Top