Feature

ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់ លើបុគ្គលណាបង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា ប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការ តាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅ នឹងការហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦៕

To Top