ក្រសួងការបរទេសចិន ឆ្លើយតប ចំពោះករណី ដែល “ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ត្រូវបានឃាត់ខ្លួននៅប្រទេសចិន ដោយសារពាក់ព័ន្ធនឹងសំណុំរឿង” ៖ វាជាការស៊ើបអង្កេត និងដោះស្រាយល្មើស តាមផ្លូវច្បាប់
ថ្ងៃទី១១ ខែសីហា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន។
ប្រព័ន្ធសារព័ត៌មានជប៉ុន បានសួរថា នៅខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋជប៉ុន២នាក់ត្រូវបានឃាត់ខ្លួន នៅក្រុងDalianខេត្តLiaoningដោយសារជាប់សង្ស័យពីបទ “រត់ពន្ធទំនិញដែលរដ្ឋហាមឃាត់ការនាំចេញនាំចូល”។ក្រៅពីនេះ នៅមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ជាច្រើននាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះ តើជាការពិតទេ?
លោGuo Jiakunបានឆ្លើយតបថា យើងបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធរួចហើយ នៅពេលមុននេះ អាជ្ញាធរចិន បានធ្វើការស៊ើបអង្កេតនិងដោះស្រាយបទល្មើសតាមផ្លូវច្បាប់ ៕
