កងកម្លាំងអាមេរិក បិទដំណេីរការកប៉ាល់ ដែលត្រូវបានចោទប្រកាន់ ពីបទរំលោភលើការបិទផ្លូវអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) កងកម្លាំងអាមេរិក បានបិទឧបករណ៍ចង្កូតរបស់កប៉ាល់ដឹកទំនិញទង់ជាតិប៉ាណាម៉ាមួយគ្រឿង ខណៈដែលវាត្រូវបានចោទប្រកាន់ថា បានព្យាយាមបំពានលើការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “កងកម្លាំងអាមេរិកបានបិទឧបករណ៍ចង្កូតរបស់កប៉ាល់ M/V Vela Nova ដែលមានទង់ជាតិប៉ាណាម៉ា ខណៈដែលកប៉ាល់ដឹកទំនិញបានព្យាយាមឆ្លងកាត់ឈូងសមុទ្រអូម៉ង់ និងរំលោភលើការបិទផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយធ្វើដំណើរឆ្ពោះទៅកំពង់ផែអ៊ីរ៉ង់”។
យោងតាមបញ្ជាការ ឧទ្ធម្ភាគចក្រ MH-60 របស់កងទ័ពជើងទឹកអាមេរិក បានបាញ់មីស៊ីលពីរគ្រាប់ចូល ទៅក្នុងបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ Vela Nova។
ក្រុមហ៊ុនសន្តិសុខសមុទ្រ Vanguard បានឧ្យដឹងនៅក្នុងរបាយការណ៍ដំបូងអំពីឧប្បត្តិហេតុនេះថា “មីស៊ីលបានវាយប្រហារកប៉ាល់ បណ្តាលឱ្យមានភ្លើងឆេះ ដែលត្រូវបានពន្លត់នៅពេលក្រោយ”។
បញ្ជាការបានឧ្យដឹងថា «គិតត្រឹមថ្ងៃទី១១ ខែសីហា កងកម្លាំងអាមេរិក បានបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៥៥គ្រឿងដែលកំពុងព្យាយាមដំណើរការការបិទផ្លូវ បានបិទនាវាមិនគោរពតាមច្បាប់ចំនួនបីគ្រឿង និងបានឡើងលើនាវាពីរគ្រឿង»៕
ប្រែសម្រួល ឈូក បូរ៉ា








