ស្រ្តីម្ចាស់ហាងលក់ទូរស័ព្ទ ដែលជេរប្រមាថកងទ័ព ត្រូវបាននាំខ្លួនទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ បន្ទាប់ពីបានជេរប្រមាថ ទៅលើកងទ័ពជួរមុខ។

នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កម្លាំងនគរបាល បាននាំខ្លួនស្ត្រីជាម្ចាស់ហាង លក់ទូរស័ព្ទម្នាក់នេះ បន្ទាប់ពីបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពជួរមុខ រឿងទិញទូរសព្ទមួយគ្រឿង៕



