ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ព្រមានអំពីការរឹបអូស កប៉ាល់ពាណិជ្ជកម្មអឺរ៉ុប​ ជាការសងសឹក

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា រុស្ស៊ី​ នឹងឆ្លើយតបវិញ ប្រសិនបើប្រទេសលោកខាងលិច​ រឹបអូសកប៉ាល់ពាណិជ្ជកម្មរបស់ខ្លួន។

លោកពូទីន បានឧ្យដឹថក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃសមយុទ្ធកងនាវាប៉ាស៊ីហ្វិកថា “យើងឃើញថា​ អាជ្ញាធរនៃប្រទេសមួយចំនួន ដែលរំលោភលើច្បាប់សមុទ្រអន្តរជាតិ កំពុងព្យាយាមរឹតត្បិតចលនារបស់កប៉ាល់ប្រតិបត្តិករសេដ្ឋកិច្ចរបស់យើង ដែលជាកប៉ាល់សន្តិភាព ខ្ញុំចង់សង្កត់ធ្ងន់”។

ការកត់សម្គាល់របស់លោក​ ពូទីន បានកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការស្ទាក់ចាប់ និងការត្រួតពិនិត្យកប៉ាល់ “កងនាវាស្រមោល” ថ្មីៗនេះដោយកងកម្លាំងកងទ័ពជើងទឹកអឺរ៉ុប រួមទាំងប្រតិបត្តិការរបស់សហភាពអឺរ៉ុប ដែលដឹកនាំដោយអ៊ីតាលីនៅមេឌីទែរ៉ាណេ។

នៅចុងខែកក្កដា សហភាពអឺរ៉ុបក៏បានអនុម័តការហាមឃាត់ការចូលកំពង់ផែលើកប៉ាល់ “កងនាវាស្រមោល” ចំនួន ៤១ គ្រឿងបន្ថែមទៀត និងបានដាក់ចេញនូវតម្រូវការជូនដំណឹងជាកាតព្វកិច្ច​ សម្រាប់ការលក់កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវទៅឱ្យរុស្ស៊ី។

លោក ពូទីន ក៏បានសម្តែងការព្រួយបារម្ភរបស់លោក​ ចំពោះភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារតែទណ្ឌកម្ម «ដែលខ្លួនមិនបានបង្កឡើង» ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានដាក់ចេញដោយប្រទេសជប៉ុន។

លោក ពូទីន បានបន្ថែមថា «ជាអកុសល យើងកំពុង ឃើញការផ្លាស់ប្តូរជំហរ ហើយខ្ញុំចង់សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទាំងនេះ មិនត្រូវបានបង្កឡើង ដោយអ្វីមួយពីខាងយើងនោះទេ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top