ព័ត៌មានអន្តរជាតិ

វ៉ាស៊ិនតោនប៉ុស្តិស្រាវជ្រាវ រកឃើញថា អាមេរិកបាត់បង់ ដ្រូនម៉ូដេល Reaper យ៉ាងហោចណាស់ ១ភាគ៤ នៃស្តុកទាំងអស់ ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតវ៉ាស៊ិនតោនប៉ុស្តិ Washington Post បានរាយការណ៍ថា យោធាអាមេរិកបានបាត់បង់យន្តហោះគ្មាន មនុស្សបើក MQ-9 Reaper ចំនួន៤៥ គ្រឿង ឬមួយភាគបួននៃការផ្គត់ផ្គង់ទាំងមូលនៃយានឈ្លបយកការណ៍របស់ខ្លួន ក្នុងអំឡុងពេលសង្គ្រាមលើប្រទេសអ៊ីរ៉ង់។

ការខាតបង់នេះបានធ្វើឱ្យអ្នកជាប់ពន្ធដែលជាជនជាតិអាមេរិកចំណាយទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ។តួលេខនៃការបាត់បង់នេះត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីមន្ត្រីអាមេរិកបីនាក់ដែលមិនបញ្ចេញឈ្មោះ។ មន្ត្រីអាមេរិកទីបួនបានប្រាប់ កាសែតថា មិនមែនយន្តហោះគ្មានមនុស្សបើកទាំងអស់ ត្រូវបានបាញ់ទម្លាក់នោះទេ។ ពួកគេបាននិយាយថា អ្នកខ្លះគាំងបន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយប្រតិបត្តិករ
របស់ពួកគេ។

ម៉ូដេលក្រោយដែលមានឈ្មោះថា យន្តហោះ MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកដែលមានរយៈកម្ពស់មធ្យម (MALE) ដែលអាចហោះហើរ
បានរហូតដល់៣០ ម៉ោង ខណៈពេលដែលកំពុងបំពេញបេសកកម្មឃ្លាំមើល ឬការវាយប្រហារតាមគោលដៅជាមួយនឹងមីស៊ីល Hellfire ។ យានមួយក្នុងចំណោម
យានទាំងនេះមានតម្លៃចន្លោះពី៣០ទៅ ៥០ លានដុល្លារ ហើយយោធាអាមេរិកមានប្រហែល១៨៥ គ្រឿងមុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើម
នៅថ្ងៃទី២៨ខែកុម្ភៈក្នងនោះ១៦៥គ្រឿងនៅក្នុងកងទ័ពអាកាស ហើយ២០គ្រឿង ប្រតិបត្តិការដោយកងម៉ារីន។

ក្នុងរយៈពេលប៉ុន្មានម៉ោង នៃការចាប់ផ្តើមសង្រ្គាម របាយការណ៍របស់ Reapers ដែលបានធ្លាក់ចុះបានចាប់ផ្តើម ផ្សព្វផ្សាយនៅលើបណ្តាញ Telegram របស់អ៊ីរ៉ង់។
វីដេអូឃ្លីបបានបន្តបន្ទាប់ ដោយយោធាអ៊ីរ៉ង់បានអះអាងថា បានបាញ់ទម្លាក់យន្តហោះ MQ-9 ជាច្រើនគ្រឿងក្នុងអំឡុងពេលហោះហើរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top