ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បដិសេធ អំណះអំណាង របស់អាមេរិកជុំវិញ បញ្ហាថា អាចបើកដំណើរការច្រកសមុទ្រ Hormuz ឡើងវិញ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អាជ្ញាធរច្រកសមុទ្ររបស់អ៊ីរ៉ង់ឬPGSA ដែលជាស្ថាប័នទទួលបន្ទុកចរាចរណ៍ ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz បានច្រានចោលការអះអាង របស់មន្ត្រីអាមេរិកដែលថាផ្លូវទឹកបើកទ្វាឡើងវិញ។

PGSA បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ X កាលពីថ្ងៃពុធថា ៖ការទាមទារ និងការបង្ហោះម្តងហើយម្តងទៀតដោយមន្ត្រីសហរដ្ឋអាមេរិកថា ច្រកសមុទ្រ Hormuz មិនត្រូវបានរារាំងទៀតទេ មិនផ្លាស់ប្តូរការពិតទេ។

ខ្លួនបាននិយាយថាច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំង ហើយនឹងមិនត្រូវបានបើកឡើងវិញទេ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ ត្រូវបានទទួលយកទាំងអស់ជាមុនសិន។

ការកត់សម្គាល់របស់ PGSA បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអះអាងកាលពីថ្ងៃពុធថា
សហរដ្ឋអាមេរិករក្សា ការគ្រប់គ្រងទាំងស្រុង នៃច្រកសមុទ្រ ហើយនឹងរក្សាវាជាប់ជានិច្ចផងដែរ ។

នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បាននិយាយថា ការបិទផ្លូវរបស់កងទ័ពជើងទឹក អាមេរិកត្រូវបានពិពណ៌នាថាជា ជញ្ជាំងដែក ហើយអ៊ីរ៉ង់ មិនមានសមត្ថភាពក្នុងការប្រកួតប្រជែងនោះទេ។

មុននេះ លោក Mohsen Rezaei លេខាធិការដែលទើបតែងតាំងថ្មីនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រ Hormuz នឹងនៅតែបិទ លុះត្រាតែសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថ និងទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top