សម្តេចតេជោ ៖ វិទ្យុ ABC មិនត្រូវជាកន្លែង ហែកកេរ្តិ៍គ្នា រវាងប្តី-ប្រពន្ធ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា វិទ្យុABC ដែលគ្រប់គ្នាស្គាល់ថា ជារបស់អាចារ្យAនោះ មិនគួរត្រូវបានហែកកេរ្តិ៍គ្នារវាងប្តី-ប្រពន្ធ ដែលមានបញ្ហាជាមួយគ្នា ហើយយកមកផ្សព្វផ្សាយ លើបណ្តាញសង្គមនោះទេ ។
ថ្លែងចេញពីកិច្ចប្រជុំជាមួយប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោផ្តាំផ្ញើទៅអាចារ្យA និងពិធីការិនី ត្រូវបញ្ឈប់ការសួរនាំរហូតនាំឱ្យមានការហែកគ្នារវាងប្តី-ប្រពន្ធ ។
សម្តេចតេជោមានប្រសាសន៍ថា “តែថា វិទ្យុនេះ មិនគួរត្រូវបានហែកកេរ្តិ៍ប្តី-ប្រពន្ធនៅក្នុងវិទ្យុហ្នឹងទេ ។ ផ្តាំទៅអាចារ្យAផង ហើយក៏ផ្តាំទៅពិធីការិនី ជាពិសេសពិធីការិនីដែលគាត់ពូកែសួរ”។
ដោយសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមពិធីការិនីវិទ្យុABCមិនត្រូវហែកកេរ្តិ៍ឈ្មោះស្រ្តីនិងបុរសដែលត្រូវជាប្តី-ប្រពន្ធ ឬគូស្នេហ៍ នៅពេលទូរស័ព្ទចូលក្នុងវិទ្យុ ដើម្បីរៀបរាប់ពីវិបត្តិគ្រួសារ ។ សម្តេចថា ពិធីការិនីមិនត្រូវសួរចាក់ជ្រៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្រ្តីឡើយ៕








