មន្រ្តីមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអាជ្ញាធរ បង្រ្កាបករណីសន្និធិឈើខុសច្បាប់ នៅស្រុកត្បែងមានជ័យ
ព្រះវិហារ ៖. មន្ត្រីឧទ្យានុរក្ស បានសហការជាមួយ កម្លាំងគណ:បញ្ជាការឯកភាព ស្រុកត្បែងមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការដឹកនាំ សម្របសម្រួលពី លោក ស្រេង វុទ្ធា ព្រះរាជអជ្ញារង អមសាលាដំបូង ខេត្តព្រះវិហារ បានចុះបង្រ្កាបករណីសន្និធិឈើខុសច្បាប់ នៅក្នុងដីឡូតិ៍មួយកន្លែង នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តមព្រះរាជអជ្ញាអមសាលាដំបូងខេត្ត។

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតឈើ ប្រភេទធ្នង់(កូនក្រឡឹង) សរុប ចំនួន ២៣០ដុំ ស្មើនឹង ៤.២៦៦(បួនម៉ែត្រត្រីគុណ ពីររយហុកសិបប្រាំមួយ) និងឈើសុក្រំមូល ប្រវែង ២ម៉ែត្រ មុខកាត់២០សម ចំនួន ១៣ដុំ ស្មើនឹង ១,០៤០ម៉ែត្រត្រីគុណ(មួយម៉ែត្រត្រីគុណ សូន្យសែរសិប)
ក្រុមការងារបានរកឃើញកន្កែងសន្និធិឈើ មួយកន្លែងទៀត ចម្ងាយ ១០០ម៉ែត្រពីទីតាំងទី១ ក្រុមការងារបានដកហូតឈើ ប្រភេទ ឈើច្រម៉ាសមូល ប្រវែង ២ម៉ែត្រ ចំនួន ៦០ដុំ ស្មើនឹង ១,៦០២ម៉ែត្រត្រីគុណ(មួយម៉ែត្រត្រីគុណ ប្រាំមួយរយពីរ)

ចំពោះវត្ថុតាងត្រូវបាននាំមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីបន្តការស្រាវជ្រាវ ស៊ើបអង្គេត រកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕

