លោក Trump អះអាងថា នឹងបង្កើនចំនួនទ័ពគាំទ្រ កូរ៉េខាងត្បូងបន្ទាប់ ពីដកខ្លួនចេញពីសង្គ្រាមនៅអ៊ីរ៉ង់រួចរាល
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បាននិយាយថាសហរដ្ឋអាមេរិក នឹងកាត់បន្ថយយ៉ាងខ្លាំងសមយុទ្ធយោធារួម គ្នាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងដ៏ល្អរបស់គាត់ ជាមួយមេដឹកនាំកូរ៉េខាងជើងKim Jong Un ។
លោកក៏បានកត់សម្គាល់ផងដែរ នៅលើ Truth Social ថា កូរ៉េខាងត្បូងថ្មីៗនេះ បានបដិសេធមិនចូល រួមជាមួយសហរដ្ឋអាមេរិកក្នុង ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
លោក Trump បានបង្ហោះថា សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃទេ ជាមួយនឹងការចំណាយទាំងនេះជាច្រើនដែលបង់ដោយសហរដ្ឋអាមេរិក
ដូចធម្មតាប៉ុន្តែបញ្ជូនសញ្ញាដែលមិនសមរម្យទាំងស្រុង និងជាអរិភាពរវាងគ្នាផងដែរ។
រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា សមយុទ្ធជាមួយសហរដ្ឋអាមេរិក នឹងដំណើរការទៅតាមការគ្រោងទុក។ ទីក្រុងព្យុងយ៉ាងមិនទាន់ធ្វើអត្ថាធិប្បាយ នៅឡើយទេ ។
គួរឲ្យដឹងដែរថាការប្រកាសទាំងនេះ កើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង ក្នុងខែនេះ បានធ្វើតេស្តមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ស៊ុនលី
