កូរ៉េខាងត្បូងអះអាងថា សមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក នឹងបន្តទៅតាមការគ្រោងទុក

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឧ្យដឹងថា សមយុទ្ធ Ulchi Freedom Shield (UFS) កំពុងបន្តតាមផែនការ ដោយបន្ថែមថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ប្រសិនបើមានការវិវឌ្ឍណាមួយ។
មុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន។
លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាសហរដ្ឋអាមេរិក បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងជាយូរមកហើយ”។
លោកបានលេីកឡេីងថា “សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុង”។
លោកបានបន្ដថា “ដូច្នេះ ហើយដោយផ្អែកលើការពិតដែលថា វាយឺតពេលក្នុងការលុបចោល ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឲ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាយ៉ាងច្រើន!”។
លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល ក្នុងការចូលរួមសកម្មភាពរបស់សហរដ្ឋអាមេរិក ដើម្បី “រំសាយអាវុធនុយក្លេអ៊ែរ” អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា








