រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ពិភាក្សាគ្នា តាមទូរស័ព្ទជុំវិញបញ្ហាវាយប្រហារ ដោយដ្រូនលើទីតាំង មេដឹកនាំឃឺដ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein
បានធ្វើការសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ជាមួយសមភាគីអ៊ីរ៉ង់ លោក Seyed Abbas Araghchi ដើម្បី
ពិភាក្សាអំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដែលសំដៅ លើការិយាល័យឯកជនរបស់លោក
Masrour Barzani ជាមេដឹកនាំនិងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលតំបន់ Kurdistan (KRG) ឬឃឺដរបស់
អ៊ីរ៉ាក់។
លោក Hussein បានកត់សម្គាល់ថា ខណៈពេលដែលទីក្រុងតេហរ៉ង់បានបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារលើកមុន
លើហេតុផលដែលគណបក្សប្រឆាំង ឬបក្សពួករបស់អ៊ីរ៉ង់មានវត្តមាននៅក្នុងតំបន់ Kurdistan នោះ ការវាយប្រហារចុង
ក្រោយបំផុតបានកំណត់គោលដៅដោយផ្ទាល់ទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី KRG ដែលបង្កើត គំរូដ៏គ្រោះថ្នាក់ដែលអាច
បង្កើនភាពតានតឹង និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
លោក Hussein បានថ្កោលទោសការវាយប្រហារនេះ និងបានស្នើសុំការបំភ្លឺអំពីជំហរផ្លូវការរបស់អ៊ីរ៉ង់ ទាក់ទងនឹងឧប្បត្តិហេតុ
នេះ ដោយសង្កត់ធ្ងន់ថា ទង្វើបែបនេះអាចមានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់ប្រទេសអ៊ីរ៉ាក់។
សម្រាប់ភាគីរបស់គាត់វិញ លោក Araghchi បានសម្តែងការភ្ញាក់ផ្អើលចំពោះការវាយប្រហារដោយនិយាយថាគាត់មិនមាន
ព័ត៌មានដែលបង្ហាញថាការវាយប្រហារមានប្រភពមកពីទឹកដីអ៊ីរ៉ង់ទេ ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Araghchi បានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ប្រទេសលោកចំពោះសកម្មភាពណាមួយ
ដែលអាចជំរុញឱ្យមានការកើនឡើង ឬបំផ្លាញស្ថិរភាព ហើយបានសន្យាថានឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការបញ្ជាក់ពីជំហររបស់
រដ្ឋាភិបាលអ៊ីរ៉ង់លើឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ស៊ុនលី








