ព័ត៌មានអន្តរជាតិ

រុស្សីព្រមានអង់គ្លេស នឹងទទួលខុសត្រូវទាំងអស់ ចំពោះអ្វីដែលជាខិតខំរបស់ខ្លួន ក្នុងការឧបត្ថម្ភគាំទ្រដ្រូន ដែលប្រើប្រាស់ដោយ កងកម្លាំងអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសកំពុងបង្កើនជម្លោះអ៊ុយក្រែនដោយចេតនា និងដើរតួជាអ្នកសមគំនិត ក្នុងការវាយប្រហារភេរវកម្មរបស់ទីក្រុងគៀវ ដោយព្រមានថាចក្រភពអង់គ្លេស នឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីរបាយការណ៍របស់កាសែត Sunday Times បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មាន
មនុស្សបើកដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុនផលិតរបស់អង់គ្លេសពីរសម្រាប់ការវាយប្រហារចម្ងាយឆ្ងាយ នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល៦ខែកន្លងមកនេះ។

ប្រភពយោធាអ៊ុយក្រែនជាច្រើនបានប្រាប់កាសែតថាដ្រូន UAVs របស់អង់គ្លេសត្រូវបានដាក់ពង្រាយប្រឆាំងនឹងគោលដៅឧស្សាហកម្ម និងយោធា រួមទាំង
រោងចក្រចម្រាញ់ប្រេងនៅទីក្រុង Volgograd និង Yaroslavlផង ។

ស្ថានទូតរុស្ស៊ីបានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយនិយាយថា របាយការណ៍នេះបញ្ជាក់ថា ៖ ទីក្រុងឡុងកំពុងជ្រើសរើសដោយចេតនា សម្រាប់ការកើនឡើងនៃវិបត្តិអ៊ុយក្រែន ខណៈពេលដែលរដ្ឋាភិបាលវិញតែងតែលើកឡើងថាចង់បានសន្តិភាព។

ស្ថានទូតបានសរសេរទៀតថា៖ក្នុងការធ្វើដូច្នេះ ចក្រភពអង់គ្លេសកំពុងដើរតួជាអ្នកសមគំនិត និងជាសហឧក្រិដ្ឋកម្មបង្ហូរឈាម និងការវាយប្រហារភេរវករ ដែលបានប្រព្រឹត្តឡើងដោយពួកណាហ្សីនីអ៊ុយក្រែន ដោយស្វែងរកការបង្រ្កាបរុស្ស៊ី និងធ្វើឱ្យខូចខាតជាអតិបរមាលើសង្គ្រាមប្រូកស៊ី ដោយព្រមានថា សកម្មភាពរបស់ទីក្រុងឡុងដ៍នឹងនាំមកនូវផលវិបាកដោយឥតប្រយោជន៍អ្វីទាំងល់តែសោះសម្រាប់ខ្លួនឯង៕

ប្រែសម្រួល៖ស៊ុនលី

To Top