ព័ត៌មានអន្តរជាតិ

​ ចិន​ កំណត់គោលដៅ ផ្គត់ផ្គង់ប្រេង និងឧស្ម័នចំនួន ៤៤០ លានតោន នៅឆ្នាំ២០៣០

ប៉េកាំង៖ ការផ្គត់ផ្គង់ប្រេង និងឧស្ម័នក្នុងស្រុករបស់ប្រទេសចិន​ ត្រូវបានគេរំពឹងថា​ នឹងឈានដល់ ៤៤០ លានតោននៃសមមូលប្រេងនៅឆ្នាំ ២០៣០ ក្រោមផែនការ​ ៥ឆ្នាំថ្មីសម្រាប់វិស័យនេះ នេះបើយោងតាមរដ្ឋបាលថាមពលជាតិចិន (NEA)។

ផែនការនេះ ដែលចេញផ្សាយរួមគ្នាដោយ NEA និងគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ក៏បានកំណត់គោលដៅ​ ដើម្បីបន្ថែមបំពង់បង្ហូរប្រេង និងឧស្ម័នចម្ងាយឆ្ងាយចំនួន ២០០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ នេះនឹងនាំឱ្យបណ្តាញបំពង់បង្ហូរសរុបរបស់ប្រទេសនេះមានប្រវែង ២២០.០០០ គីឡូម៉ែត្រ។

ប្រភពកត់សម្គាល់ថា “ប្រេង និងឧស្ម័ន​ គឺជាប្រភពថាមពល និងវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ ដោយការផ្គត់ផ្គង់របស់ពួកវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខថាមពលរបស់ប្រទេសចិន និងជីវភាពរស់នៅរបស់ប្រជាជន”។

ក្រោមផែនការថ្មីនេះ ប្រទេសចិនមានគោលបំណងបង្កើនទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួនឱ្យស្មើនឹងជាង ១៣ភាគរយនៃការប្រើប្រាស់ជាតិ និងនាំយកការចាក់បញ្ចូលកាបូនឌីអុកស៊ីតប្រចាំឆ្នាំពីការចាប់យក និងផ្ទុកកាបូន ក៏ដូចជាគម្រោងចាប់យក ប្រើប្រាស់ និងផ្ទុកកាបូន (CCS/CCUS) ដល់ ១០លានតោននៅឆ្នាំ២០៣០។

ខ្លួនកំណត់គោលដៅនៃការកសាងឧស្សាហកម្មប្រេង និងឧស្ម័នទំនើបមួយដែលមានសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ បណ្តាញបំពង់បង្ហូរប្រេងកាន់តែមានប្រសិទ្ធភាព ទុនបម្រុងគ្រប់គ្រាន់ និងអាចបត់បែនបាន ផលិតកម្មបៃតងជាងមុន ប្រតិបត្តិការដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន ការកែច្នៃ និងការប្រើប្រាស់ដែលមានតម្លៃខ្ពស់ ភាពជោគជ័យក្នុងបច្ចេកវិទ្យាក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែចម្រុះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top