កញ្ញា កឹម មនោវិទ្យា ថ្វាយលិខិតថ្លែងអំណរ ព្រះគុណព្រះមហាក្សត្រ តែងតាំងជាប្រេសិតពិសេស របស់សម្តេចធិបតី

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី៕









