ព័ត៌មានអន្តរជាតិ

រុស្សីនិងអ៊ុយក្រែន សម្រេចចិត្តដោះដូរ អ្នកទោសគ្នាសាជាថ្មី ចំនួនជាង១០០នាក់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបាន ធ្វើការដោះដូរ អ្នកទោសសង្គ្រាមមួយផ្សេងទៀត
ដោយបានបញ្ជូនទាហានជាង ១០០នាក់ទៅភាគីម្ខាងៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រសួងបាននិយាយថា ទាហានរុស្ស៊ីចំនួន១០៣នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ពីទឹកដីដែលគ្រប់គ្រង
ដោយរបបទីក្រុងគៀវជាថ្នូរ នឹងអ្នកទោសសង្គ្រាមរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនចំនួន ១០៣ នាក់ត្រូវបានផ្ទេរទៅទីក្រុងគៀវ។

យោងតាមក្រសួងបានឱ្យដឹងថា ទាហានរុស្សីដែលបានត្រឡប់មកកម្ពុជាវិញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលពួកគេកំពុងទទួលបានជំនួយផ្នែកចិត្តសាស្រ្ត និងវេជ្ជសាស្ត្រ។
ស្នងការសិទ្ធិមនុស្សប្រចាំនៅប្រទេសរុស្ស៊ីលោកស្រី Yana Lantratova កំពុងធ្វើការជាមួយទាហានដែលត្រូវបានដោះលែង។

លោកស្រីLantratova បានកត់សម្គាល់ថាក្នុងចំណោមទាហានរុស្ស៊ីចំនួន១០៣នាក់ដែលត្រលប់មកវិញមាន៣១ នាក់បានរងរបួស។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖​ក្នុង​ចំណោម​អ្នក​ដែល​ត្រឡប់​មក
​វិញ​មាន​ឪពុក​មាន​កូន​ច្រើន ហើយ​ខ្លះ​ទៀត​ជា​បុរស​ក្មេងៗ។

គួរឲ្យដឹងដែរថាក្រោយ​មក​ទាហាន​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ព្យាបាល​បន្ថែម​ទៀត​និង​ការ​ស្តារ​ឡើង​វិញ​នៅ​មន្ទីរ​ពេទ្យ​ក្រសួង​ការពារ​ជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top