ព័ត៌មានអន្តរជាតិ

កាណាដានិងអាមេរិក អះអាងថា កំពុងត្រៀមបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ប៉ុន្តែស្ថិតនៅក្នុងភាព មិនច្បាស់លាស់នៅឡើយទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាប្រទេសកាណាដា និងសហរដ្ឋអាមេរិក កំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរំពឹងទុកយ៉ាងខ្លាំង ដោយប្រធានាធិបតី
Donald Trump និងនាយករដ្ឋមន្ត្រី Mark Carney ដែលមេដឹកនាំទាំងពីរបានហៅ វាថាជាភាពជោគជ័យ។

លោក Trump បាននិយាយថាកិច្ចព្រមព្រៀង ដែលបានស្នើឡើងនឹង ត្រូវបានស្វាគមន៍ដោយកសិករ និងអ្នកផលិតអាមេរិក ខណៈដែលលោក Carney បាននិយាយថា វានឹងធានាបាននូវ លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់វិស័យយុទ្ធសាស្ត្រ របស់ប្រទេសកាណាដា និងផ្តល់ភាពប្រាកដប្រជាលើអនាគតនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា។

អ្នកចរចាពាណិជ្ជកម្មបានជួបប្រជុំគ្នានៅថ្ងៃពុធជាលើកទី៣ក្នុងរយៈពេលជាច្រើនថ្ងៃបន្ទាប់ពីលោក Trump បានផ្អាករលកពន្ធថ្មីដែលគាត់បានគម្រាមដាក់ពេញមួយយប់លើទំនិញកាណាដា
ជាច្រើន។

ប៉ុន្តែព័ត៌មានលម្អិតអំពីអ្វី ដែលកិច្ចព្រមព្រៀង និងសម្បទានអ្វីដែលភាគីទាំងពីរបានធ្វើ និងអ្វីដែលនៅតែត្រូវដោះស្រាយ នៅតែមិនទាន់ច្បាស់នៅឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងខ្លី កាលពីថ្ងៃពុធបន្ទាប់ពីកិច្ចប្រជុំរយៈពេល៤៥នាទីជាមួយសមភាគីកាណាដារបស់គាត់ តំណាងពាណិជ្ជកម្មអាមេរិក លោកJamieson Greer បាននិយាយថាប្រជាជនអាមេរិក រីករាយណាស់ ជាមួយនឹងកិច្ចពិភាក្សាចុងក្រោយបំផុតនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top