Feature

ព្រះមហាក្សត្រ ស្ដេចយាងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
 
អគារថ្មីព្រឹទ្ធសភា មានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ «វិមានសាមគ្គីភាព» មានវិមាត្របណ្តោយ ៧៩ម៉ែត្រ x ទទឹង ៤៧ម៉ែត្រ x កម្ពស់ ៣៥ម៉ែត្រ និងរៀបចំជា ៤ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ។
 
«វិមានសាមគ្គីភាព» សំណង់អគារថ្មីនៃព្រឹទ្ធសភា គឺត្រូវបានស្ថាបនាឡើង​ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយ​តប​ទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ ប្រសិទ្ធ​ភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតប​ទៅ​នឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ ដែល​បាន​ដាក់ចេញដោយសម្តេចតេជោប្រធានព្រឹទ្ធសភាគឺ «ការលើកកម្ពស់​ការ​ទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធ​ជាមួយអង្គ​បោះ​ឆ្នោត ដែលតំណាងឱ្យប្រជាពល រដ្ឋនៅ មូលដ្ឋាន»៕

To Top