អាមេរិកសម្រេច ដាក់ទណ្ឌកម្មបុគ្គល១០នាក់ ពីបទធ្វើសកម្មភាពផ្ទេរ សាច់ប្រាក់ ទៅឱ្យក្រុមហេសបូឡា

បរទេស៖ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយកដ្ឋាននៃរតនាគារ សហរដ្ឋអាមេរិកទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសឬOFACបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១០ ដែលជាផ្នែកមួយនៃបណ្តាញដែលទទួលខុសត្រូវក្នុងការផ្ទេរ សាច់ប្រាក់ទៅឱ្យក្រុមហេសបូឡា។
បណ្តាញនេះប្រើប្រាស់អ្នក នាំសំបុត្រដែលធ្វើដំណើរ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសលីបង់ តួគីអារ៉ាប់រួម និងអ៊ីរ៉ង់ ដើម្បីផ្លាស់ទីរហូតដល់រាប់រយលានដុល្លាររវាងដែនសមត្ថកិច្ច ដោយផ្តល់ផ្លូវមួយនៅខាងក្រៅប្រព័ន្ធហិរញ្ញវត្ថុផ្លូវ
ការសម្រាប់ហេសបូឡា ដើម្បីទទួលបានរូបិយប័ណ្ណបរទេស និងគេចវេសពីការដាក់ទណ្ឌកម្ម៕
ប្រែសម្រួល៖ស៊ុនលី








