ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក Trump អនុម័តកញ្ចប់ថវិកា៤,៥ពាន់លានដុល្លារ លក់យន្តហោះចាក់សាំងម៉ូដេល KC-46A ទៅឲ្យកាតា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាល Trump បានអនុម័តការលក់យន្តហោះ KC-46A ពីអាកាស និងឧបករណ៍ពាក់ព័ន្ធទៅឱ្យប្រទេសកាតាក្នុងតម្លៃប៉ាន់ស្មាន
៤,៥ពាន់លានដុល្លារ។

ប្រទេសកាតាបានស្នើសុំទិញយន្តហោះ KC-46A រហូតដល់បួនគ្រឿងបូករួមទាំង ម៉ាស៊ីន turbofan PW4062 ចំនួន៨ រួមទាំងគ្រឿងបន្លាស់ចំនួន
៤ឧបករណ៍ទទួលការព្រមានពីរ៉ាដា ប្រព័ន្ធទប់ទល់ការវាយប្រហារអនឡាញ និងឧបករណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។

សេចក្តីថ្លែងការណ៍បានអានទៀតថា៖ប្រទេសកាតានឹងមិនមានការពិបាកក្នុងការស្រូបផលិតផល និងសេវាកម្មទាំងនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ។

ប្រភពដដែលបាននិយាយថា យ៉ាងណាក្តី ការលក់នេះដែលបានស្នើនឹងមិនផ្លាស់ប្តូរ តុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top