ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាភ្ញៀវ ទេសចរបរទេស ចូលចិត្តទិញទំនិញ ពីប្រទេសចិន?

តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្រ​បនឹង​ពេល​ ដែល​ភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗចូល​ដែន​​ចិនដោយលើកលែងទិដ្ឋាការ និន្នាការ​ទិញទំនិញ នៅប្រទេសចិន​បានបន្តកើនឡើង ។
នៅលើ​បណ្តាញទំនាក់ទំនង សង្គមបរទេស ឃ្លាដូចជា “យកវ៉ាលិសទេទៅប្រទេសចិន” “បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ” និង “មគ្គុទ្ទេសក៍បង្វិល​សង​ពន្ធ សម្រាប់ភ្ញៀវទេសចរបរទេស ពេលចាកចេញ”​ បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។​ ភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗ​ កំពុងប្តូ​រពី​ការ​ដើរកម្សាន្ត នៅប្រទេស​ចិន​​ទៅជា​”ដំណើរ​ទិញទំនិញនៅប្រទស​ចិន​” ។ ពួក​គេបានអូសវ៉ាលិស​ទៅកាន់​ផ្សារ ទំនើប​និងហាងធំៗ នៅទីក្រុងនានា​របស់ប្រទេសចិន ដើម្បី​ប្រមូល​ទិញទំនិញ​តាម​”បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ​” ។

ពីមុន អ្នកទេសចរចិន បានធ្វើដំណើរទៅ ក្រៅប្រទេស ដើម្បី​ទិញទំនិញ​។ ​ឥឡូវនេះ ភ្ញៀវទេសចរបរទេស កំពុងសម្រុកចូលប្រទេសចិន ដើម្បី​ទិញទំនិញ​ចិន​ ។ ការកើនឡើងជាបន្តបន្ទាប់នៃនិន្នាការនេះបានឆ្លុះបញ្ចាំងពី​ទំនុកចិត្តរបស់​អ្នក​ប្រើប្រាស់​បរទស​ចំពោះ​ផលិតផល​លើការផលិត របស់ចិនតាមរយៈសកម្មភាពរបស់ពួកគេ ។
មូលហេតុដែលទេស​ចរបរទេស ចូលចិត្ត“ការកម្សាន្ត ​នៅ​ទៅប្រទេសចិន”និង“ការ​ទិញទំនិញ​នៅប្រទេសចិន”គឺដោយ​សារ​​ប្រទេសចិន បាន​​ផ្តល់កម្លាំង​ចលចរ​ ដល់ពិភពលោកតាមរយៈ​ការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់​និងតភ្ជាប់ជាមួយ​ពិភពលោក តាមរយៈការបើកទូលាយ​កម្រិតខ្ពស់​ ។  និន្នាការ​ទិញទំនិញនៅប្រទេសចិន​បន្តកើនឡើង​បានឆ្លុះបញ្ចាំងពីការ​ចែករំលែកនូវ​”ការរចនារបស់ចិន” និង “​ផលិតផល​របស់ចិន”​ជាមួយពិភពលោក ។​ ប្រទេសចិនដែល​ខិតខំប្រឹងប្រែងក្នុង​​​ការអភិវឌ្ឍដោយសន្តិភាព ពោរពេញដោយនវានុវត្តន៍ ​
និងកម្លាំង​ទាក់ទាញខាងវប្បធម៌ ​កំពុងទទួលបានទំនុកចិត្ត​និងការទទួលស្គាល់កាន់តែច្រើនឡើងៗ ៕

To Top