ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអ៊ុយក្រែនថា រុស្ស៊ីបាញ់មីស៊ីលបញ្ជាជាច្រើនគ្រាប់ មីស៊ីលបាលីស្ទីក មីស៊ីលលឿនជាងសំឡេង និងដ្រូនចំនួន ១៦៨ គ្រឿង ក្នុងការវាយប្រហារដ៏ធំពេញមួយយប់

បរទេស៖ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស ១៧ នាក់ និងរបួសជាង ៤០ នាក់នៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការបរាជ័យរបស់សម្ព័ន្ធមិត្តអ៊ុយក្រែន ក្នុងការបំពេញស្តុកមីស៊ីលការពារដែនអាកាសរបស់ខ្លួនកំពុងឆក់យកជីវិតមនុស្ស។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលបញ្ជាជាច្រើនគ្រាប់ ក៏ដូចជាមីស៊ីលបាលីស្ទីក និងមីស៊ីលលឿនជាងសំឡេង និងយន្តហោះគ្មានមនុស្សបើកចំនួន ១៦៨ គ្រឿង ក្នុងការវាយប្រហារដ៏ធំមួយពេញមួយយប់។

កងទ័ពអាកាសអ៊ុយក្រែន បន្តថា យន្តហោះគ្មានមនុស្សបើកជិត ៩០% និងមីស៊ីលបញ្ជាភាគច្រើនត្រូវបានបាញ់ទម្លាក់។ វាមិនបានបញ្ជាក់ថាតើមីស៊ីល បាលីស្ទីកដ៏សាហាវបំផុតណាមួយត្រូវបានស្ទាក់ចាប់ដែរឬទេ – ដោយបាននិយាយកាលពី សប្តាហ៍មុនថា ការផ្តល់ព័ត៌មានបែបនេះកំពុងផ្តល់ហេតុផលឱ្យរុស្ស៊ីអបអរសាទរ។

លោក Zelenskiy បានហៅការវាយប្រហារ នៅថ្ងៃព្រហស្បតិ៍ថា ជាការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារដ៏ “គួរឱ្យសង្ស័យ គណនា និងទ្រង់ទ្រាយធំ” បំផុតនៃសង្គ្រាម ៤ ឆ្នាំកន្លះ។

ជាន់ខាងលើនៃអគារលំនៅដ្ឋាន កម្ពស់៩ជាន់ ត្រូវបានបំផ្លាញនៅក្នុងស្រុក Solomianskyi នៃទីក្រុងគៀវ ជាកន្លែងដែលមនុស្សយ៉ាង ហោចណាស់ប្រាំបីនាក់ ត្រូវបានសម្លាប់ នេះបើតាម លោកអភិបាលក្រុង Vitali Klitschko បាននិយាយ ហើយលោកក៏បានប្រកាសថ្ងៃសុក្រ ជាថ្ងៃកាន់ទុក្ខផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top