ចិន ជំរុញឱ្យជប៉ុន យកចិត្តទុកដាក់ ចំពោះទស្សនៈដ៏ជ្រាលជ្រៅ ពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីជួសជុលទំនាក់ទំនង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានអំពាវនាវឱ្យអាជ្ញាធរជប៉ុន ស្តាប់ទស្សនៈដ៏ជ្រាលជ្រៅពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ជប៉ុន ដើម្បីជួសជុលទំនាក់ទំនងទ្វេភាគី។
លោក Lin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកតាក់តែងច្បាប់ជប៉ុន ឆ្លងគណបក្ស នឹងធ្វើទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ដែលជាចលនាមួយ ដែលហាក់ដូចជាជួយជួសជុល ទំនាក់ទំនងទ្វេភាគីដែលតានតឹង។
លោកបានលេីកឡេីងថា “យើងកត់សម្គាល់ថា ឥស្សរជនដ៏ជ្រាលជ្រៅមួយចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-ជប៉ុន ហើយសង្ឃឹមថានឹងខិតខំប្រឹងប្រែងដើម្បីដាក់ទំនាក់ទំនងទ្វេភាគីឱ្យស្ថិតនៅលើផ្លូវត្រូវ”។
លោកបានបន្ថែមថា អាជ្ញាធរជប៉ុនគួរតែស្តាប់ និង យកចិត្តទុកដាក់ ចំពោះសំឡេងទាំងនេះ គោរពតាមគោល ការណ៍ទាំងអស់ ដែលមានចែងក្នុងឯកសារ នយោបាយទាំងបួនរវាងចិន និងជប៉ុន និងចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការផ្លាស់ប្តូរធម្មតារវាងប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា








